អនុវត្តឱ្យបាន៩ចំណុចនេះអ្នកនឹងក្លាយជាមហាសេដ្ឋី!

អនុវត្តឱ្យបាន៩ចំណុចនេះអ្នកនឹងក្លាយជាមហាសេដ្ឋី!





​១. ចេះសន្សំសំចៃ
អ្នកមាន ឫមហាសេដ្ធីចាយវាយមានរបៀបណាស់ គេមិនចំណាយទៅលើអ្វីផ្តេសផ្តាសទេ។ ដូច្នេះអ្នកត្រូវចេះសន្សំលុយក្នុងធនាគារខ្លះ មិនមែនមាន​ន័យថាមិនអោយចាយទេ ប៉ុន្តែចេះចាយទៅលើអ្វីដែរចាំបាច់។ ដូចជាការវិនិយោគទុន ឫអ្វីផ្សេងដែរអាចទទួលភាគលាភមកវិញ។
២. វិនិយោគទីលើគំនិតផ្ទាល់ខ្លួន 
ប្រសិនបើអ្នកទិញ Franchise ពីគេ អ្នករកជំនួួញដែរគេមានស្រាប់ វាអាចនឹងមិនគង់វង្សនោះពីព្រោះអ្នកមាន គេក៏មានដូចអ្នក។ ប៉ុន្តែប្រសិនបើអ្នក​វិនិយោគទៅលើគំនិតផ្ទាល់ខ្លួន អ្នកគ្មានថ្ងៃសាបសូន្យនោះទេ។ អ្នកនឹងមានគំនិតល្អៗ ថ្មីៗជានិច្ច។
៣. កំណត់គោលដៅច្បាស់លាស់
ប្រសិនបើអ្នកចង់ជោគជ័យទៅលើជីវិត ក៏ដូចជាមុខជំនួញ អ្នកត្រូវមានគោលដៅច្បាស់លាស់។ ទោះបីអ្នកមិនអាចសម្រេចវាក្នុងពេលខ្លីបាន តែអ្នក​អាច​បោះជំហានម្តងបន្តិចបាន យ៉ាងហោចណាស់អ្នកបានចាប់ផ្តើមធ្វើ។
៤. ស្រលាញ់ការអាន
មហាសេដ្ធី Warren Buffett ចំណាយពេលអានសៀវភៅមួយថ្ងៃ ៨ម៉ោង។ អ្នកក៏ត្រូវតែស្រលាញ់ការអានសៀវភៅផងដែរ វាបង្រៀនអ្នកច្រើន។
៥. គិតអោយបានធំ
សង្ឃឹម និងប្រថ្នាអោយបានខ្ពស់បន្តិច ទោះបីមិនបាន​ ១០០% ក៏អាចបាន ៥០% ឫ ៨០% ដែរ។ ដូចជាការវិនិយោគ ១លានដុល្លារ រពឹងក្នុងការ​ទទួលមកវិញ ១០លានដុល្លារដែរ។
៦.​ បង្កើនចំណូលដោយច្រើនផ្លូវ
អ្នកមាន ឫមហាសេដ្ធីម្នាក់ៗ មិនមែនមានចំនូលតែមួយផ្លូវនោះទេ គេមានចំណូលចូលជាច្រើនផ្លូវ និងមានជំនួញច្រើនមុខ។​ ដូច្នេះអ្នកគួរចេះរក​លុយ​តាមប្រភពផ្សេងៗ មិនមែនតែមួយផ្លូវទេ។
៧. សន្សំដើម្បីវិនិយោគ
មហាសេដ្ធីមិនមែនមានលុយទុកតែក្នុងធនាគារនោះទេ ប៉ុន្តែគេយកលុយទៅវិនិយោគ លើអ្វីដែរបានផលមកវិញ។ ទ្រព្យសម្បត្តិរបស់គេ មិនមែនរាប់​តែលុយក្នុងធនាគារនោះទេ ប៉ុន្តែរាប់ទៅលើ Assets ដែរជួយបង្កើនចំណូលជាប្រចាំ។
៨. ធ្វើការដើម្បីអោយគេក្លាយជាអ្នកមាន
កុំចំណាយពេលមួយជីវិត ដើម្បីធ្វើការអោយគេ។ អ្នកចំណាយរាល់កម្លាំង កាយចិត្ត ពេលវេលា ដើម្បីធ្វើការអោយគេ ម្ចាស់ក្រុមហ៊ុនដែរអ្នកកំពុងធ្វើ់​គេក្លាយជាអ្នកមាន។ ប៉ុន្តែប្រសិនបើអ្នកបង្កើតមុខរបរ ឫជំនួញខ្លួនឯង នោះអ្នកផ្តល់ឱកាសអោយខ្លួនឯងបានប្រឡូក ក្លាយជាអ្នកមាន។
៩. ការសេបគប់ជាមួយមនុស្សជុំវិញខ្លួន
គេថាដើរជាមួយចោរគឺចោរ ដើរជាមួយអ្នករៀនគឺរៀន។ ដូចគ្នាអញ្ចឹងដែរប្រសិនបើបរិបទជុំវិញខ្លួនអ្នកជាអ្នកជំនួញ អ្នករកស៊ី អ្នកអាចរៀនសូត្រ​ពីពួកគេបានច្រើនណាស់៕

Comments